តើ WWC Check ជាអ្វី?

Working with Children Check (Check) ជួយការពារកុមារទាំងឡាយពីការឈឺចាប់ផ្នែកផ្លូវភេទ និងរាងកាយដោយមានការធានាថាមនុស្សទាំងឡាយដែលធ្វើការជាមួយ ឬថែរក្សាពួកគេត្រូវបានជាប់ក្នុងដំណើរការឆែកពិនិត្យមួយ។

តើនរណាខ្លះត្រូវការ Check?

ក្រោម ច្បាប់ត្រួតពិនិត្យអ្នកធ្វើការ ឆ្នាំ 2020 (Worker Screening Act 2020) (ច្បាប់) លោកអ្នកចាំបាច់ត្រូវការ Check ប្រសិនបើលោកអ្នកបំពេញគ្រប់លក្ខខណ្ឌទាំងប្រាំដូចតទៅនេះ សម្រាប់ការងារទាក់ទិននឹងកុមារ៖

  1. លោកអ្នកជាមនុស្សជំទង់ធ្វើការស្ម័គ្រចិត្ត ឬទទួលប្រាក់បៀវត្សរ៍ ហើយធ្វើការជាមួយកុមារអាយុក្រោម១៨ឆ្នាំ
  2. លោកអ្នកធ្វើការជាមួយកុមារនៅតាមសេវា ទីកន្លែង ឬអង្គការណាមួយដែលចុះនៅក្នុងច្បាប់ (ដែលហៅថា ‘ចំណាត់ថ្នាក់មុខរបរ’)
  3. ការងាររបស់លោកអ្នក ជាទូទៅទាក់ទងនឹងការទាក់ទងដោយផ្ទាល់ជាមួយកុមារ រួមមានការទល់មុខគ្នា ការសរសេរជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ និងអេឡិចត្រូនិក
  4. ការប៉ះពាល់ដែលលោកអ្នកមានជាមួយកុមារ គឺជាផ្នែកនៃភារកិច្ចរបស់លោកអ្នក ហើយមិនមែនជាការងារបន្ទាប់បន្សំទៅនឹងការងាររបស់អ្នក
  5. លោកអ្នកមិនបានអនុគ្រោះឲ្យរួចផុតពីការមាន Check នៅក្រោមច្បាប់**។

**ព័ត៌មានពិស្តារមានដាក់នៅតាមវ៉ិបសាយ Working with Children។

នេះគឺជាការល្មើសច្បាប់ដែលចាប់ផ្តើមធ្វើការទាក់ទិននឹងកុមារ ដោយពុំបានដាក់ពាក្យសុំ Check ជាមុន។

អង្គការរបស់លោកអ្នក ក៏ត្រូវបានចាត់ទុកថាប្រព្រឹត្តបទល្មើសផងដែរ ប្រសិនបើគេប្រាប់ឲ្យលោកអ្នក ចាប់ផ្តើមធ្វើការទាក់ទិននឹងកុមារ មុនពេលលោកអ្នកបានដាក់ពាក្យសុំ Check។

តើខ្ញុំដាក់ពាក្យសុំដោយបែបណា?

  • ចូលទៅវ៉ិបសាយ Check ហើយជ្រើសរើសយក ដាក់ពាក្សសុំក្នុងរដ្ឋវិចតូរីយ៉ា (External link) ឬ ដាក់ពាក្សសុំពីអន្តររដ្ឋ គឺមួយណាក៏បានដែរ
  • បំពេញពាក្យសុំតាមអនឡាញ ផ្តល់ព័ត៌មានលំអិតអំពីរូបលោកអ្នកហើយនិងអង្គការដែលលោកអ្នកនឹងធ្វើការទាក់ទិននឹងកុមារ
  • អ្នកដាក់ពាក្យសុំពីក្នុងរដ្ឋវិចតូរីយ៉ា អាចបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនតាមអនឡាញ។ សន្លឹកព័ត៌មានសម្រាប់អ្នកដាក់ពាក្យសុំពីអន្តររដ្ឋ ពន្យល់ពីរបៀបដែលអ្នកដាក់ពាក្យសុំពីអន្តររដ្ឋ អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គេ ហើយដាក់ពាក្យសុំរបស់គេ
  • អ្នកដាក់ពាក្យសុំក្នុងរដ្ឋវិចតូរីយ៉ា អាចដាក់បង្ហើយពាក្យសុំរបស់គេនៅតាមការិយាល័យ Australia Post ដែលចូលរួម ដោយប្រើលេខកូដ និងការណែនាំដែលនឹងផ្ញើតាមអ៊ីម៉ែលទៅឱ្យគេ។

នេះគឺជាការល្មើសច្បាប់ដែលប្រើប្រាស់ ការឆែកពិនិត្យចំពោះអ្នកធ្វើការស្ម័គ្រចិត្ត សម្រាប់ការងារទាក់ទិននឹងកុមារដែលទទួលប្រាក់បៀវត្សរ៍ - ការឆែកពិនិត្យចំពោះនិយោជិតត្រូវប្រើប្រាស់សម្រាប់ការងារដែលទទួលប្រាក់បៀវត្សរ៍។

តើខ្ញុំអាចធ្វើការក្នុងអំឡុងដំណើរការឆែកពិនិត្យបានឬទេ?

ច្បាប់អនុញ្ញាតឱ្យមនុស្សភាគច្រើនធ្វើការងារទាក់ទងនឹងកុមារ ក្នុងអំឡុងពេលដំណើរការពិនិត្យ ដែលកើតឡើងនៅពេលដាក់ពាក្យសុំសម្រាប់ Check។ ទោះជាយ៉ាងណាក៏ដោយ តាមច្បាប់លោកអ្នកមិនត្រូវធ្វើការឡើយ ប្រសិនបើលោកអ្នក៖

  • បានជាប់បទចោទប្រកាន់ ជាប់ទោស ឬជាប់ពិរុទ្ធពីបទល្មើសផ្លូវភេទ អំពើហិង្សា ឬគ្រឿងញៀនដូចមានចុះក្នុងមាត្រា 2 ក្នុងជំពូក 5 នៃច្បាប់
  • ត្រូវបានហាមឃាត់ពីការងារដែលទាក់ទងនឹងកុមារ ក្រោមច្បាប់ធ្វើការជាមួយកុមារដែលទាក់ទងគ្នា
  • ត្រូវបានផ្តល់ឱ្យនូវការបដិសេធ WWC ហើយក្រោយមកទៀត មិនបានជោគជ័យក្នុងការជាប់ Check ឡើយ
  • នឹងត្រួតពិនិត្យកុមារម្នាក់ក្នុងការងារក្រោម ច្បាប់ការងារទាក់ទិននឹងកុមារ ឆ្នាំ 2003
  • នឹងធ្វើការក្នុងសេវាកម្មដែលត្រួតពិនិត្យដោយសេវាកម្មកុមារ ឆ្នាំ 2020 ឬក្នុងសេវាកម្មអប់រំ និងមើលថែ ក្រោមច្បាប់ជាតិផ្នែកសេវាកម្មអប់រំ និងមើលថែ ឆ្នាំ 2010 (Education and Care Services National Law 2010) (វិចថូរៀ)
  • ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម៖
    • កាតព្វកិច្ចដើម្បីរាយការណ៍នៅក្រោម ច្បាប់អ្នកបំពានខាងផ្លូវភេទ ឆ្នាំ 2004
    • បទបញ្ជាការត្រួតពិនិត្យ ឬបទបញ្ជាការឃុំខ្លួន។

សូមសួរអង្គការរបស់លោកអ្នក អំពីការធ្វើការក្នុងអំឡុងដំណើរការឆែកពិនិត្យដោយព្រោះថា មានអង្គការខ្លះអនុញ្ញាតអ្នកដាក់ពាក្យសុំឲ្យធ្វើការបន្ទាប់ពីគេបានជាប់ Check ប៉ុណ្ណោះ។

តើមានការឆែកពិនិត្យអ្វីខ្លះ?

លោកអ្នកត្រូវបានគេត្រួតពិនិត្យដើម្បីរកមើលបទល្មើសផ្លូវភេទ អំពើហិង្សា និងគ្រឿងញៀន ហើយនិងការរកឃើញការដាក់វិន័យ ឬការអនុវត្តបទបញ្ជាដែលពាក់ព័ន្ធ ធ្វើឡើងដោយទីភ្នាក់ងារចុះបញ្ជីក្នុងច្បាប់។ បញ្ជីនៃបទល្មើស (External link)មាននៅលើគេហទំព័ររបស់យើង។

ការការពារកុមារពីការឈឺចាប់ខាងផ្លូវភេទ ឬផ្លូវកាយ គឺជាការពិចារណាដ៏ខ្ពស់បំផុតចំពោះ ការសម្រេចចិត្តណាមួយដែលបានធ្វើឡើងនៅក្រោមច្បាប់។

តើធ្វើដូចម្តេចឲ្យខ្ញុំបានដឹងថាខ្ញុំបានជាប់ WWC Check?

យើងនឹងជូនដំណឹងទៅលោកអ្នក និងអង្គការរបស់លោកអ្នក ប្រសិនបើលោកអ្នកជាប់ Check។

Check មានសុពលភាពចំនួន៥ឆ្នាំ លើកលែងតែយើងលុបចោលវា ឬលោកអ្នកប្រគល់វា ឱ្យវិញ។

លោកអ្នកត្រូវដាក់ពាក្យសុំបន្ត Check របស់លោកអ្នកក្នុងរយៈពេល 6 ខែមុន និង 3 ខែបន្ទាប់ពីការផុតកំណត់ ប្រសិនបើលោកអ្នកមានបំណងចង់បន្តការងារទាក់ទិននឹងកុមារ។

ចុះប្រសិនបើខ្ញុំមានកំណត់ត្រាបទឧក្រិដ្ឋ ឬការរកឃើញការដាក់វិន័យ ឬការអនុវត្តបទបញ្ជាដែលពាក់ព័ន្ធ?

មិនមែនរាល់បទល្មើស និងការរកឃើញការដាក់វិន័យ ឬការអនុវត្តបទបញ្ជាដែលពាក់ព័ន្ធ មានន័យថាលោកអ្នកបង្កហានិភ័យ ដែលពុំសមហេតុផលចំពោះសុវត្ថិភាពកុមារ ដោយអនុលោមតាមច្បាប់នោះទេ។

ថាតើលោកអ្នកជាប់ ឬធ្លាក់ Check គឺសំអាងលើប្រភេទនៃរបាយការណ៍ចរិយាមាយាទផ្នែកវិជ្ជាជីវៈមិនអំណោយផល បទល្មើសដែលលោកអ្នកបានប្រព្រឹត្ត ហើយនិងកាលៈទេសៈទាំងឡាយនៅជុំវិញរឿងទាំងនេះវិញទេ។

នេះគឺជាការល្មើសច្បាប់ដែលដាក់ពាក្យសុំ Check ប្រសិនបើលោកអ្នក៖

  • ជាអ្នកប្រព្រឹត្តបទល្មើសដែលអាចចុះឈ្មោះបាននៅក្រោមច្បាប់អ្នកបំពានខាងផ្លូវភេទ ឆ្នាំ 2004
  • ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម បទបញ្ជាការត្រួតពិនិត្យ ឬបទបញ្ជាការឃុំខ្លួន។

លោកអ្នកគួរស្វែងរកឱវាទផ្លូវច្បាប់ឯករាជ្យអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់លោកអ្នក។

 

 

Image
Sample card image

ចុះប្រសិនបើខ្ញុំមិនជាប់ WWC Check?

ប្រសិនបើយើងជឿជាក់ថា លោកអ្នកបង្កហានិភ័យដែលពុំសមហេតុផលចំពោះសុវត្ថិភាពកុមារ យើងនឹងជូនដំណឹងដល់លោកអ្នកថា យើងមានបំណងហាមឃាត់លោកអ្នកមិនឱ្យធ្វើការជាមួយកុមារ ដោយចេញការបដិសេធ WWC បណ្តោះអាសន្នដល់លោកអ្នក។

ការនេះផ្តល់ឱ្យលោកអ្នកនូវឱកាសដើម្បីសរសេរមកយើង ហើយស្នើសុំឱ្យយើងពិចារណាពីហេតុផលដែលលោកអ្នកគិតថាលោកអ្នកគួរតែបានជាប់ Check។

ប្រសិនបើបន្ទាប់ពីការពិចារណាលើហេតុផលរបស់លោកអ្នកហើយ លោកអ្នកមិនបានជោគជ័យក្នុងការជាប់ Check ទេ យើងនឹងចេញឱ្យលោកអ្នកនូវ ការបដិសេធ WWC ដែលហាមឃាត់លោកអ្នកមិនឱ្យធ្វើការជាមួយកុមារ។

ក្នុងកាលៈទេសៈមានកំណត់ លោកអ្នកអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់យើង ដោយដាក់ពាក្យទៅតុលាការរដ្ឋប្បវេណី និងរដ្ឋបាលរដ្ឋវិចថូរៀ (VCAT) ក្នុងរយៈពេល 28 ថ្ងៃ គិតចាប់ពីថ្ងៃនៃការបដិសេធ WWC។

 

តើរឿងឯកជនរបស់ខ្ញុំត្រូវបានការពារដោយបែបណាដែរ

យើងត្រូវបានចងភ្ជាប់ដោយច្បាប់សិទ្ធិឯកជន និងការរក្សាការសម្ងាត់។ ច្បាប់ត្រួតពិនិត្យអ្នកធ្វើការ ឆ្នាំ 2020 (Worker Screening Act 2020) ច្បាប់ឯកជនភាព និងការពារទិន្នន័យ ឆ្នាំ 2014 (Privacy and Data Protection Act 2014) និង ច្បាប់កំណត់ត្រាសុខភាព ឆ្នាំ 2001 (Health Records Act 2001) ដាក់បទបញ្ញត្តិពីរបៀបដែលយើងប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។ យើងត្រូវតែជូនដំណឹងដល់អង្គការរបស់លោកអ្នក អំពីការសម្រេចចិត្តបណ្តោះអាសន្ន ឬចុងក្រោយណាមួយអំពីពាក្យសុំរបស់លោកអ្នក ប្រសិនបើ Check របស់លោកអ្នកត្រូវបានគេព្យួរ ឬលុបចោល ឬប្រគល់ឱ្យវិញ ឬប្រសិនបើលោកអ្នកដកចេញពាក្យសុំរបស់លោកអ្នក។ ប្រសិនបើលោកអ្នកដកចេញអង្គការណាមួយពីកំណត់ត្រារបស់លោកអ្នក យើងមានអំណាចនឹងជូនដំណឹងដល់អង្គការទាំងនេះ ថាលោកអ្នកបានដកចេញអង្គការទាំងនេះ។ យើងនឹងមិនផ្តល់ជូនអង្គភាពរបស់លោកអ្នក នូវព័ត៌មានលម្អិតអំពីកំណត់ត្រាបទឧក្រិដ្ឋ ឬការដាក់វិន័យ ឬការអនុវត្តបទបញ្ជាទៅលើលោកអ្នកទេ។

តើ WWC Check ដូចគ្នានឹងការឆែកពិនិត្យពីប៉ូលិសឬ?

ទេ។ Working with Children Check ត្រួតពិនិត្យកំណត់ត្រាបទឧក្រិដ្ឋ និងការដាក់វិន័យ ឬការអនុវត្តបទបញ្ជាទៅលើលោកអ្នក ហើយវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះបទល្មើសពាក់ព័ន្ធនឹងផ្លូវភេទ អំពើហិង្សា ឬគ្រឿងញៀនណាមួយ ក្នុងមួយជីវិតរបស់លោកអ្នក។ Police Check គឺជាបញ្ជីរាយនាមនៃបទល្មើសកើតមានក្នុងគ្រាជាក់លាក់ណា មួយប៉ុណ្ណោះ។

Working with Children Check ពិនិត្យកំណត់ត្រាបទឧក្រិដ្ឋ និងការដាក់វិន័យ ឬការអនុវត្តបទបញ្ជាទៅលើអ្នកកាន់ប័ណ្ណ ពេញមួយជីវិតនៃប័ណ្ណរបស់ពួកគេ។ ដោយព្រោះថាការឆែកពិនិត្យទាំងនេះគឺខុសពីគ្នាយ៉ាងច្រើន មានអង្គការខ្លះតម្រូវឲ្យមានការឆែកពិនិត្យទាំងពីរនេះ។

ព័ត៌មានលំអិតបន្ថែមអំពីភាពខុសគ្នារវាងការឆែកពិនិត្យទាំងឡាយ មានដាក់នៅតាម វ៉ិបសាយ Working with Children ក្រោមចំណងជើង ‘Police Checks’ (External link)

 

ព័ត៌មានបន្ថែម

 

វ៉ិបសាយ
www.workingwithchildren.vic.gov.au (External link)

អ៊ីម៉េល
workingwithchildren@justice.vic.gov.au (External link)

ក្រុមផ្គត់ផ្គង់អតិថិជន
1300 652 879

8.30 ព្រឹក – 5 ល្ងាច ថ្ងៃច័ន្ទ – ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ)

TTY
13 36 77

ក្រុមផ្គត់ផ្គង់អតិថិជន
1300 555 727

ប្រសិនបើលោកអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរស័ព្ទទៅ Translating and Interpreting Service លេខ 13 14 50 ហើយស្នើសុំឱ្យគេទាក់ទងមកបណ្តាញគាំទ្រអតិថិជន Working with Children។

សណ្ឋានបោះពុម្ពអក្សរធំ
អ៊ីម៉េល workingwithchildren@justice.vic.gov.au (External link)

ព័ត៌មាននេះបានបម្រុងទុកជាការណែនាំប៉ុណ្ណោះ។ វាមិនបានបម្រុងទុកដើម្បីផ្តល់ឱវាទខាងផ្លូវច្បាប់ទេ ហើយមិនគួរសំអាងទៅលើព័ត៌មាននេះឡើយ។ នេះត្រូវបានណែនាំថា លោកអ្នកស្វែងរកឱវាទផ្លូវច្បាប់ពាក់ព័ន្ធនឹងកាលៈទេសៈជាក់លាក់របស់លោកអ្នក។